Saturday, December 31, 2016

HYBRID Kestrel


សួស្ដីមិត្តទាំងអស់គ្នា ថ្ងៃនេះខ្ញុំបាទសូមចែករំលែកអំពីការ Build item របស់ Kestrel ដោយមិត្តបានដឹងហើយថា Kestrel គឺជាតួអង្គ Lane មួយដ៏ពេញនិយម ទាំងក្នុងការប្រកួតទូទៅ ក៏ដូចជាក្នុងការប្រកួត Vainglory World Champion ដែលបានកន្លងផុតទៅថ្មីនេះ។​​​​ 

ទាំងនេះគឺការ Build Kestrel ជាមួយ Items Hybrid ដែលមានដូចតទៅ៖  

1. Ability Path

2. Items in Early Game

3. Item in Mid Game

4. Full Build Items

សូមធ្វើការសាកល្បងទាំងអស់គ្នា ថាតើវាមានអ្វីប្រែប្រួលខ្លះ​ សូមអរគុណ

Source: http://www.vaingloryfire.com/vainglory/guide/hybrid-kestrel-lane-1-12-12818

Friday, December 30, 2016

សុំចំណាយពេល2-3នាទីដើម្បីអានវាអោយចប់

         
បុរសម្នាក់ចាប់ផ្ដើមធុញនឹងនាងជាមិត្តស្រីព្រោះនាងតែងតែផ្ញើសារមកគាត់ស្ទើរគ្រប់ពេលវេលា ត្រឹមពាក្យថា "អូននឹកបង" ឬក៏ "អូនស្រលាញ់បង" ។ យប់មួយមុនចូលគេង ទូរសព្ទ័របស់គាត់ទទួលបានសារមួយ ប៉ុន្តែគាត់មិនបានបើកមើលទេ ហើយចូលគេងបាត់ទៅ រហូតដល់ព្រឹកឡើងគាត់ក៏ភ្ញាក់ដោយសម្លេងទូរស័ព្ទរោទ៍ នោះគឺជាម្ដាយរបស់មិត្តស្រីរបស់គាត់ ជាមួយនឹងសម្លេងយំនិយាយប្រាប់គាត់ថា មិត្តស្រីរបស់គាត់ត្រូវបានសម្លាប់កាលពីយប់មិញ។ គាត់រន្ធត់យ៉ាងខ្លាំងហើយក៏បើកមើលសារកាលពីយប់មិញ "បង! មកទទួលអូនបានទេ? អូនមានអារម្មណ៍ថាមានគេកំពុងតែតាមអូនជាច្រើនយប់ហើយពេលចេញពីធ្វើការ ហើយរាល់យប់វានាំគ្នាមកថែមកាន់តែច្រើនឡើង"

សូមកុំព្រងើយកន្តើយនឹងអ្វីដែលមនុស្សដែលស្រលាញ់អ្នកបានធ្វើដើម្បីអ្នក ព្រោះថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយដូចពាក្យគេបាននិយាយថា "បាត់បង់ព្រះចន្ទ ដោយសាររវល់តែរាប់ផ្កាយដែលនៅជុំវិញនោះ"
សូមកុំធ្វើអោយខ្លួនអ្នកវក់នឹងអ្វីមួយងប់ងល់ពេក​ ហើយភ្លេចនៅមនុស្សសំខាន់​ និងភារកិច្ចចាំបាច់របស់អ្នក។​ ពេលវេលា​មិនចាំយើងទេ​ មានតែយើងទេដែលត្រូវរត់តាមពេលវេលា​។​
សូមអរគុណ
ប្រភព Facebook